ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំត្រៀមរៀបចំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៤
នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំពិសេសព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជ៉ំត្រៀមរៀបចំសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៤ និងការរៀបចំពិធីកាត់ឫសីមានៅខេត្តរតនៈគិរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៣ និងអង្គភាពលទ្ធកម្ម៕